ផែនការ យុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិ ២០១៩-២០២៣

ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ មានតួនាទីយ៉ាងសំខាន់ ក្នុងការអនុវត្តគោលនយោបាយអាទិភាពនានា របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានកំណត់នៅ ក្នុងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ និងគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព របស់កម្ពុជា។ សម្តេចតេជោ បានបង្ហាញនូវក្តីរីករាយ ដែលបានអញ្ជើញមកចូលរួមក្នុងពិធីផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវ ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ និងអបអរសាទរ ក៏ដូចជាកាតកោតសរសើរ ចំពោះក្រសួងផែនការ ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍនានា ក្នុងការធ្វើឱ្យសម្រេចបាន ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣។