ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ មានតួនាទីយ៉ាងសំខាន់ ក្នុងការអនុវត្តគោលនយោបាយអាទិភាពនានា របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានកំណត់នៅ ក្នុងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ និងគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព របស់កម្ពុជា។ សម្តេចតេជោ បានបង្ហាញនូវក្តីរីករាយ ដែលបានអញ្ជើញមកចូលរួមក្នុងពិធីផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវ ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ និងអបអរសាទរ ក៏ដូចជាកាតកោតសរសើរ ចំពោះក្រសួងផែនការ ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍនានា ក្នុងការធ្វើឱ្យសម្រេចបាន ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣។

[English below]
ការចងក្រងសេចក្តីព្រាងច្បាប់ស្តីពីពាណិជ្ជកម្មអេឡិចត្រូនិក
...
ពាណិជ្ជកម្មអេឡិចត្រូនិក (E-Commerce) សំដៅលើសកម្មភាពទិញលក់ទំនិញ ឬសេវាកម្មតាមរយៈប្រព័ន្ធអ៊ិនធើណេត ដែលអាចផ្តល់នូវកាលានុវត្តភាពថ្មីៗសម្រាប់សហគ្រិនវ័យក្មេង ដើម្បីចូលរួមអភិវឌ្ឍន៍កំណើនសេដ្ឋកិច្ច។ ដើម្បីធានានូវសុក្រឹតភាព និងសុវត្ថិភាពនៃពាណិជ្ជកម្មប្រភេទនេះ តម្រូវឱ្យមានច្បាប់សម្រាប់គ្រប់គ្រងប្រតិបត្តិការទូទៅ។

ក្នុងន័យនេះ ក្រសួងពាណិជ្ជកម្ម ដែលទទួលបានជំនួយពីកម្មវិធីគាំទ្រកិច្ចអភិវឌ្ឍពាណិជ្ជកម្ម (TDSP) បានជួយនាយកដ្ឋាននីតិកម្ម ក្នុងការចងក្រងសេចក្តីព្រាងច្បាប់ស្តីពី «E-Commerce» នៅក្នុងប្រទេសកម្ពុជា។

សូមទស្សនាវីដេអូស្តីពី ការរៀបចំសេចក្តីព្រាងច្បាប់ E-Commerce ដូចតទៅ។

រងចាំយូរហើយ ឥឡូវប្រព័ន្ធបាគងបានដាក់ឲ្យដំណើរការសាកល្បងហើយ ជាមួយធនាគារដៃគូចំនួនបួនដំបូងគេ មាន

  1. ធនាគារអេស៊ីលីដា
  2. ធនាគារ FTB
  3. ធនាគារ វឌ្ឍន:
  4. និង ធនាគារឯកទេសវីង

ការដាក់ឲ្យដំណើរការសាកល្បងប្រព័ន្ធបាគង គឺជាដំណើរវឌ្ឍន៍ភាពក្នុងយុគសម័យថ្មីរបស់វិស័យហិរញ្ញវត្ថុនៅកម្ពុជា។ យើងមានមោទនភាពណាស់ ដែលក្លាយជាប្រទេសដំបូងគេ ក្នុងការដាក់ឲ្យដំណើរការប្រព័ន្ធបច្ចេកវិទ្យាBlockchain ដ៏ទំនើបចុងក្រោយគេក្នុងវិស័យហិរញ្ញវត្ថុ ដើម្បីផ្តល់លទ្ធភាពក្នុងការធ្វើ និងជម្រុញបរិយាប័ន្នហិរញ្ញវត្ថុ ពោលសំដៅការផ្តល់សេវាហិរញ្ញវត្ថុសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប។ បាគង ប្រព័ន្ធទូទាត់ក្នុងយុគសម័យថ្មី

Bakong is on pilot with four member banks namely, Acleda, FTB, Vatanac Bank and Wing, marking the whole new era of financial sector transformation in Cambodia. We are proud to be the first nation in adopting the latest blockchain technology in our financial system to bring financial inclusion to every Cambodian. Stay tune with Bakong.

App is available on both iOS and Android Platform