ប្រៃសណីយ៍កម្ពុជា ដាក់ឲ្យប្រើប្រាស់សេវាហិរញ្ញវត្ថុប្រៃសណីយ៍ ដោយប្រព័ន្ធបច្ចេកវិទ្យា (PosTTransfer App) របស់ប្រៃសណីយ៍កម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម សារ៉ាក់ ខាន់ រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នាព្រឹកនេះថ្ងៃ១០រោច ខែជេស្ឋ ឆ្នាំច សំរឹទិ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨ ។

posTTransfer ជា App សម្រាប់ធ្វើការផ្ញើរលុយទាំងក្នុងស្រុក និងក្រៅប្រទេស ព្រមទាំងលោកអ្នកក៏អាចធ្វើការប្តូរលុយបានយ៉ាងងាយស្រួល និងមានអត្រាប្តូរប្រាក់បន្តផ្ទាល់ពីធនាគារជាតិនៃកម្ពុជា។ 

posTTransfer ចូលរួមចំណែកក្នុងការថែរក្សាបរិដ្ឋានដោយមិនចាំបាច់បោះពុម្ពវិក្កយបត្រ សន្សំកំលាំងមនុស្ស សន្សំសំចៃប្រាក់ ពេលវេលា កាត់បន្ថយការកកស្ទះចរាចរណ៍ ការរំខានផ្សេងៗពីការទូរទាត់វិក្កយបត្រ ទឹក ភ្លើង ថ្លៃសាលា … បានគ្រប់ពេលនិងគ្រប់ទីកន្លែងតាមរយះទូរស័ព្ទវៃឆ្លាត និងវេបសាយ www.postransfers.com។

 

posTTransferមានមុខងារសំខាន់ដូចខាងក្រោម៖

ក. មុខងារក្នុងការផ្ញើរលុយ

លោកអ្នកអាចផ្ញើរលុយបានតាមវិធីដូចខាងក្រោម៖

       សម្រាប់អ្នកប្រើប្រាស់ធម្មតា

          ១.      ពីគណនី ទៅ គណនី (ដោយប្រើលេខគណនី)

          ២.      ពីគណនី ទៅ គណនី (ដោយប្រើ QR Code)

          ៣.     ពីគណនី ទៅកាន់ លេខទូរស័ព្ទដៃ (សម្រាប់ភាគីអ្នកទទួលលុយគ្មានគណនីរបស់ posTTransfer)

          ៤.      ពីគណនី posTTransferទៅកាន់ កាន់គណនីធនាគារផ្សេងៗ

       សម្រាប់ភ្នាក់ងារ

          ក្នុងករណីដែល អ្នកផ្ញើរនិងអ្នកត្រូវទទួលលុយ ពុំមានគណនីរបស់ posTTransfer ទេ បើចង់ផ្ញើរលុយ ត្រូវទៅកាន់ភ្នាកងាររបស់ posTTransfer ដោយអនុវត្តវិធីផ្ញើរលុយ ពីលេខទូរស័ព្ទដៃ ទៅកាន់ លេខទូរស័ព្ទដៃ ដូចគ្នា។

ខ. មុខងារក្នុងការដាក់លុយ ឬបញ្ចូលលុយទៅក្នុងគណនី posTTransfer

លោកអ្នកអាចដាក់លុយក្នុងគណនី posTTransfer ដើម្បីធ្វើប្រតិបត្តិការផ្សេងៗបាន តាមរយះភ្នាក់ងាររបស់ posTTransfer ដែលរួមមានទីតាំងរបស់ប្រៃសណីយ៍កម្ពុជាទូទាំង ប្រទេស គ្រប់ទីតាំងដែលមានផ្លាកសញ្ញា posTTransfer និងភ្នាក់ងារចល័តរបស់ posTTransfer, Kiosk ដែលជិតជាងគេដោយលោកអ្នកគ្រាន់តែ ចុចលើប៊ូតុងស្វែងរក ភ្នាក់ងារ ឬលោកអ្នកអាចផ្ញើរពីគណនីរបស់មិត្តភ័ក្ត ក្រុមគ្រួសារ…ដែលមានលុយ ស្រាប់ចូល មកគណនីរបស់លោកអ្នកបានយ៉ាងឆាប់រហ័ស និង ងាយស្រួលបំផុត។

គ.     ការដកលុយចេញពីគណនី posTTransfer

លោកអ្នកអាចដកលុយ ពីគណនី posTTransfer បានតាមរយះភ្នាក់ងាររបស់ posTTransfer ដែលរួមមានទីតាំងរបស់ ប្រៃសណីយ៍កម្ពុជា ទូទាំង ប្រទេស គ្រប់ទីតាំងដែលមានផ្លាកសញ្ញា posTTransfer និងភ្នាក់ងារចល័តរបស់ posTTransfer, ATM ដែលនៅជិតជាងគេ ដោយលោកអ្នកគ្រាន់តែចុច លើប៊ូតុងស្វែងរកភ្នាក់ងារ ។

ឃ.     ការប្តូរលុយផ្សេងៗ

លោកអ្នកអាចធ្វើការប្តូរលុយបានគ្រប់ពេលរវាងរូបិយបណ្ណ៤ប្រភេទដើម្បីផ្ញើរចេញគឺ KHR(៛), USD(US$), THB(‎฿)  & KRW(₩) ដោយអត្រាត្រឹមត្រូវបន្តផ្ទាល់ពីធនាគារជាតិនៃកម្ពុជា។

ង.     ពិនិត្យប្រតិបត្តិការផ្សេងៗ

លោកអ្នកអាចពិនិត្យផ្ទៀងផ្ទាត់បាននូវរាល់ប្រតិបត្តិការក្នុងគណនីរបស់លោកអ្នក ទាំងលុយចេញ លុយចូល និងលុយដែលបានប្តូរផ្សេងៗ។

ច.     ប្រតិបត្តិការរហ័ស (Favorite )

លោកអ្នកអាចធ្វើប្រតិបត្តិការយ៉ាងរហ័សចំពោះប្រតិបត្តិការណាដែលោកអ្នកធ្លាប់ធ្វើជាច្រើនដងរួចហើយ។

 

សូមដោនឡូដ (PosTTransfer App) មកប្រើប្រាស់
Web : https://app.postransfers.com/sign_in
Android : https://play.google.com/store/apps/developer?id=eze-app
IOs : https://itunes.apple.com/…/devel…/cambodia-post/id1332560654

post transfer ads

 

post transfer 001